កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា មន្ត្រីអាមេរិក បាននិយាយថាយ៉ាងហោចណាស់មនុស្ស២៤នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ នៅខាងក្រៅទីក្រុង San Antonio រដ្ឋ Texas ។
ប្រភពពីសារព័ត៌មាន AFP។
អាជ្ញាធរឧតុនិយមជាតិអាមេរិក បានប្រកាសភាពអាសន្នពីគ្រោះទឹកជំនន់នៅតាមផ្នែកជាច្រើននៃតំបន់ Kerr County ក្នុងរដ្ឋ Texas ដែលស្ថិតនៅចម្ងាយប្រហែល ១០៥គីឡូម៉ែត្រពីទីក្រុង San Antonio។ គ្រោះទឹកជំនន់បានកើតឡើងក្រោយមានព្យុះភ្លៀងដ៏ខ្លាំងមួយដែលធ្វើឱ្យកម្ពស់ទឹកភ្លៀងហក់ឡើងដល់ ៣០សង់ទីម៉ែត្រ។ ប្រធានប៉ូលិសប្រចាំតំបន់ Kerr County លោក Larry Lethia បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា អ្វីដែលលោកអាចបញ្ជាក់បាននៅពេលនេះ គឺមានមនុស្ស២៤នាក់បានស្លាប់៕