Update៖ ជប៉ុន រំលឹកថាអាចនឹងមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ ប៉ុន្តែពុំមានគ្រោះមហន្តរាយដល់ពិភពលោកឡើយ!

កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា រដ្ឋាភិបាលជប៉ុន និយាយថាអាចនឹងមានគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅក្នុងដែនទឹកភាគនិរតីនៃទីប្រជុំកោះរបស់ខ្លួន។ ក្នុងនោះរដ្ឋាភិបាលជប៉ុន ជំរុញឱ្យប្រជាជន របស់ខ្លួនកុំជឿលើពាក្យចចាមអារ៉ាម ឬការព្យាករគ្មានមូលដ្ឋានអំពីមហាគ្រោះមហន្តរាយនៃថ្ងៃអវសានរបស់ពិភពលោក។
ប្រភពពីសារព័ត៌មាន Reuters។

អាជ្ញាធរជប៉ុន កាលពីថ្ងៃសុក្រ បានជម្លៀសប្រជាជនមួយចំនួនចេញពីកោះដាច់ស្រយាលនានាស្ថិតនៅជិតនឹងចំណុចកណ្ដាលនៃរញ្ជួយដីកម្រិត ៥.៥រ៉ិចទ័រនៅឯចុងភាគខាងត្បូងបំផុតនៃកោះ Kyushu។ គ្រោះរញ្ជួយដី ៥.៥រ៉ិចទ័នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ និងមានកម្រិតរំញ័រខ្លាំងបំផុតមួយក្នុងចំណោមរំញ័រច្រើនជាង ១០០០លើក នៅលើខេត្ត Kagoshima ក្នុងពេល២សប្ដាហ៍មកនេះ ជាហេតុនាំឱ្យមានពាក្យចចាមអារ៉ាម និងការព្យាករថាអាចនឹងមានមហាគ្រោះរញ្ជួយដីវាយប្រហារជប៉ុននៅក្នុងខែកក្កដានេះ។

យ៉ាងណាក៏ដោយ លោក Ayataka Ebita ជានាយកអង្គភាពតាមដានគ្រោះរញ្ជួយដី និងរលកស៊ូណាមិរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន បានលើកឡើងថាតាមការសិក្សាពីវិទ្យាសាស្ត្រក្នុងពេលបច្ចុប្បន្ន វាពិតជាពិបាកក្នុងការព្យាករពីពេលវេលាជាក់លាក់ ទីតាំង ឬទំហំនៃគ្រោះរញ្ជួយដី។ លោកបន្តថាយើងស្នើឱ្យប្រជាជនមានមូលដ្ឋានចំណេះដឹងផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *