Update៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Texasរបស់អាមេរិក បានកើនដល់៧៨នាក់!

គិតត្រឹមថ្ងៃទី ៦ ខែកក្កដា ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅរដ្ឋ Texas របស់អាមេរិក បានកើនដល់ ៧៨នាក់ ក្នុងនោះមានកុមារ២៨នាក់កំពុងបាត់ខ្លួន។
ប្រភពពីសារព័ត៌មាន Reuters។

ប្រធានប៉ូលិសប្រចាំស្រុក Kerr County នៃតំបន់ Texas Hill Country លោក Larry Lethia បានឱ្យដឹងថាមនុស្ស ៦៨នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ ក្នុងនោះមាន ២៨នាក់ជាកុមារ។ ចំណែក អភិបាលរដ្ឋ Texas លោក Greg Abbott បានឱ្យដឹងនៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថាមនុស្ស១០នាក់បន្ថែមទៀតបានស្លាប់ ហើយ ៤១នាក់ត្រូវបានទទួលស្គាល់ថាបានបាត់ខ្លួន។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើសារចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ហើយនិយាយថារូបលោកមានគម្រោងធ្វើទស្សនកិច្ចទៅកាន់តំបន់រងគ្រោះ ដោយសារទឹកជំនន់នៅថ្ងៃសុក្រសប្ដាហ៍នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version