Update៖ មេបញ្ជាការយោធភូមិភាគទី២របស់ថៃ ចង់ឲ្យប្រជាជនថៃមកទស្សនានៅប្រាសាទតាមាន់!

(ថៃ)៖ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា នាយកដ្ឋានទំនាក់ទំនងសាធារណៈថៃ បានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួនពីមេបញ្ជាការភូមិភាគទី២ គឺ ឧត្តមសេនីយ៍ឯក Boonsin Padklang បានអញ្ជើញជនជាតិថៃមកទស្សនាប្រាសាទតាមាន់ ដែលស្ថិតនៅក្នុងខេត្តសុរិន្ទ។

មេបញ្ជាការយោធភូមិភាគទី២ ថៃ បានលើកឡើងថា ឧទ្យានប្រវត្តិសាស្ត្រប្រាសាទតាមាន់ ជាគោលដៅសំខាន់។ វារួមបញ្ចូលទាំងប្រាសាទតាមាន់ធំ ដែលជាប្រាសាទថ្មដ៏ស្រស់ស្អាតឆ្លុះបញ្ចាំងពីសិល្បៈ និងជំនឿហិណ្ឌូបុរាណ។
ដូច្នេះហើយ បានជាមេបញ្ជាការយោធភូមិភាគទី២ ចង់អញ្ជើញជនជាតិថៃ ទៅទស្សនាប្រាសាទតាមាន់ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងគាំទ្រសហគមន៍មូលដ្ឋានរបស់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version