Update៖ លោកយ៉ាហ៊ូ រំពឹងទុកថាលោកត្រាំ នឹងសម្រេចបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជឿជាក់លើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការជំរុញកិច្ចចរចាស្ដីពីការដោះលែងចំណាប់ខ្មាំងដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងបទឈប់បាញ់។
ប្រភពពីសារព័ត៌មាន Reuters។

មុនឡើងយន្ដហោះធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី៦ ខែកក្កដា លោក Netanyahu បានឱ្យដឹងថាក្រុមអ្នកចរចាអ៊ីស្រាអែលដែលកំពុងចូលរួមក្នុងកិច្ចចរចា ស្ដីពីបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ បានបញ្ជាក់យ៉ាងច្បាស់ពីការឈានទៅរកបទឈប់បាញ់ នៅក្រោមលក្ខខណ្ឌដែលអ៊ីស្រាអែល អាចទទួលយកបាន និងមានការសម្របសម្រួលពីលោកត្រាំ៕

Leave a Reply

Your email address will not be published. Required fields are marked *