រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៉ីក្នុងសប្ដាហ៍នេះ។ ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយ ប្រជាជាតិអាស៊ាន នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់តំបន់អាស៊ី ក្នុងនាមជាប្រមុខការទូតអាមេរិក នៅក្រោមពន្ធគយបដិការរបស់លោកដូណាល់ ត្រាំ លើបណ្ដាប្រទេសជាដៃគូ និងសម្ព័ន្ធមិត្ត។
ប្រភពពីសារព័ត៌មាន Reuters។
លោក Marco Rubio នឹងធ្វើទស្សនកិច្ចមកកាន់តំបន់អាស៊ី ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ក្នុងគោលដៅបញ្ជាក់ឡើងវិញពី ការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ដំណើរទស្សនកិច្ចនេះកើតមានឡើងចំពេលលោក ត្រាំ បានប្រកាសពីការយកពន្ធគយបដិការ ២៥ភាគរយចាប់ពីថ្ងៃទី១ ខែសីហាតទៅលើជប៉ុន និងកូរ៉េខាងត្បូងដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកនៅក្នុងតំបន់ ដើម្បីទប់ស្កាត់ការកើនឡើង ឥទ្ធិពលចិន៕