Update៖ ចិន ព្រមានសងសឹកចំពោះការដំឡើងពន្ធគយរបស់អាមររិកនិងដៃគូរសហការ!

កាលពីថ្ងៃអង្គារ ទី៨ ខែកក្កដា ចិន បានព្រមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ចំពោះការបង្កើនភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលត្រូវនឹងចាប់ផ្ដើមអនុវត្តលើមុខទំនិញរបស់ខ្លួននៅខែសីហាខាងមុខ។ ក្នុងនោះចិន ក៏បានគំរាមចាត់វិធានការសងសឹកប្រឆាំងនឹងប្រទេសទាំងឡាយណាដែលចុះកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីកាត់ផ្ដាច់ចិន ចេញពីការផ្គត់ផ្គង់។
ប្រភពពីសារព័ត៌មាន Reuters។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានឯកភាពគ្នាលើកិច្ចព្រមព្រៀងគោលមួយកាលពីខែមិថុនាថានឹងស្ដារឡើងវិញនូវបទឈប់បាញ់នៅក្នុងសង្រ្គាមពាណិជ្ជកម្ម ប៉ុន្តែមិនមានព័ត៌មានលម្អិតនោះទេដែលធ្វើឱ្យក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលថាភាពធូរស្រាលនៃសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំង២ គ្រាន់តែបណ្ដោះអាសន្ន ឬក៏យូរអង្វែង។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតជូនដំណឹងពីអត្រាពន្ធគយបដិការទៅកាន់ប្រទេសចំនួន១៤ ជាមួយការពន្យារពេលការចូលជាធរមាន រហូតដល់ថ្ងៃទី១ ខែសីហា។ ចិនវិញមានពេលរហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីស្វែងរកកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីបញ្ចៀសការដំឡើងពន្ធពីលោក ត្រាំ និងការវិលត្រឡប់ទៅរកការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមកដូចកាលពីខែមេសា និងខែឧសភាកន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *