ការបំផ្ទុះគ្រាប់បែក ក្នុងពិធីគោរព​វិញ្ញាណ​ក្ខ​ន្ធ ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង់ បណ្ដាលឱ្យស្លាប់២០នាក់!

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ក្នុងប្រទេស​អ៊ីរ៉ង់ បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា មានការ​បំផ្ទុះ​គ្រាប់បែក​មួយ នៅក្នុង​ព្រឹត្តិការណ៍​នៃ​ការគោរព​ដល់​វិញ្ញាណ​ក្ខន្ធ ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង់​ដ៏​លេចធ្លោ​ម្នាក់ ។
ដែលបាន​សម្លាប់ នៅក្នុង​ការវាយប្រហារ តាម​អាកាស​របស់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ២០២០ ហើយ​ករណី​បំផ្ទុះ​នោះ បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់២០នាក់ និង ៤០នាក់​ផ្សេងទៀត​រងរបួស​។​

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ IRNA បាន​ដកស្រង់​សម្តី​លោក​វេជ្ជបណ្ឌិត​លោក Mohammad Saberi ប្រធាន​សេវា​សង្គ្រោះបន្ទាន់ Kerman សម្រាប់​តួលេខ​ខាងលើនេះ​។​
ការ​បំផ្ទុះ​នោះ​គឺ​ក្នុងពេល​ដែលមាន​ការរៀប​ចំ​ព្រឹត្តិការណ៍​មួយ​ដែល​ប្រារព្ធ​ខួប​លើក​ទី​បួន​នៃ​ការសម្លាប់​ឧ​ត្ត​ម​សេនីយ៍ Qassim Soleimani ជា​ប្រធាន​កងកម្លាំង Quds និង​ជា​វរជន​របស់​ឆ្មាំ​បដិវត្តន៍ ដែល​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ក្នុង​ខែមករា​ឆ្នាំ ២០២០​។

ការផ្ទុះ​ខាងលើនេះ​ បានកើត​ឡើង​នៅ​ជិត​កន្លែង​ផ្នូរ​របស់គាត់​នៅ​ទីក្រុង Kerman ចម្ងាយ​ប្រហែល ៨២០ គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី Tehran ។​

យ៉ាងណាមិញ គេ​មិនទាន់​ដឹង​ច្បាស់​ថា មូលហេតុដែល​បណ្តាល​ឲ្យ​មានការ​ផ្ទុះ​នោះទេ​។
អាជ្ញាធរ​បាន​និយាយថា មនុស្ស​មួយចំនួន​បាន​រងរបួស ខណៈពេល​រត់គេច​ចេញ​ពី​កន្លែង​បំផ្ទុះ​។​

លោក Soleimani គឺជា​ស្ថាបត្យករ​នៃ​សកម្មភាព​យោធា​ក្នុង​តំបន់​របស់​អ៊ីរ៉ង់ ហើយ​ត្រូវបាន​គេ​សរសើរ​ថា​ជា​រូបតំណាង​ជាតិ​ក្នុងចំណោម​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​អ៊ីរ៉ង់​។
មរណៈភាព​របស់លោក​បានធ្វើ​ឲ្យ​មានការ​ដង្ហែ​ក្បួន​គាំទ្រ​ជាច្រើន​ក្នុង​អតីតកាល​។
នៅឯ​ពិធី​បុណ្យសព​របស់គាត់​ក្នុង​ឆ្នាំ ២០២០ ការរត់​ជាន់គ្នា​បាន​ផ្ទុះឡើង ហើយ​យ៉ាងហោចណាស់​មនុស្ស ៥៦ នាក់​បាន​ស្លាប់ និង​ជាង ២០០នាក់ បាន​រងរបួស ខណៈដែល​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ពិធី​ដង្ហែ​សព​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version