Update៖ អាល្លឺម៉ង់ នឹងទិញយន្តហោះចម្បាំង F-35 ចំនួន១៥គ្រឿងបន្ថែមទៀត!

កាលថ្ងៃសុក្រ ទី១១ ខែកក្កដា សារព័ត៌មានអាមេរិក Politico បានរាយការណ៍ ថាអាល្លឺម៉ង់គ្រោងទិញយន្តហោះចម្បាំង F-35 ១៥គ្រឿងបន្ថែមទៀត។ធ្វើឱ្យចំនួន F-35 ដែលអាល្លឺម៉ង់បញ្ជាទិញសរុបទាំងអស់កើនដល់៥០គ្រឿង។

ប្រភពពីសារព័ត៌មាន Reuters។

កាលពីចុងឆ្នាំ២០២២ អាល្លឺម៉ង់បានដាក់ការបញ្ជាទិញយន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ចំនួន៣៥គ្រឿង ដើម្បីយកមកប្រើប្រាស់ ជំនួសយន្តហោះចម្បាំងស៊េរីចាស់ Tornado ចំនួន៨៥គ្រឿងរបស់ខ្លួន ដែលនឹងត្រូវដាក់ឱ្យចូលនិវត្តន៍។ យន្តហោះ F-35 ដំបូង ត្រូវបានរំពឹងថា នឹងប្រគលមកឱ្យទីក្រុងបែរឡាំង នៅអំឡុងឆ្នាំ២០២៦៕

Leave a Reply

Your email address will not be published. Required fields are marked *