Update៖ មានការផ្ទុះមួយបានកើតឡើង នៅក្បែរអាកាសយានដ្ឋានអន្តរជាតិនៃប្រទេសស៊ីរី!

កាលពីថ្ងៃសុក្រ (ទី១១ខែកក្កដា) ការផ្ទុះមួយបានកើតឡើងនៅទីតាំងយោធាក្បែរ អាកាសយានដ្ឋានអន្តរជាតិអាឡិបប៉ូនៅភាគខាងជើងនៃប្រទេសស៊ីរី។

ប្រភពពីសារព័ត៌មានAnadolu Agency។

យោងតាមសារព័ត៌មាន Anadolu បានឱ្យដឹងថាផ្សែងបានគ្របដណ្តប់លើផ្ទៃមេឃយ៉ាងលឿនលើតំបន់មួយចំនួននៃទីក្រុង Aleppo ។
ការផ្ទុះនេះបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្រុងអាឡិបប៉ូ។
ទោះជាយ៉ាងណាអាជ្ញាធរស៊ីរីមិនទាន់ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងការបំផ្ទុះនេះនៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *