អាជ្ញាធរសុខាភិបាលដែនដី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 22,438 នាក់ត្រូវបានសម្លាប់ និង 57,614 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី 7 ខែតុលា រហូតពេលនេះ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Ashraf al-Qudra បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”កុមារ និងស្ត្រីមានចំនួន 70% នៃជនរងគ្រោះ” ។
លោកបានបន្ថែមថា មនុស្ស 125 នាក់ត្រូវបានសម្លាប់ និង 318 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
យោងតាមអ្នកនាំពាក្យ គ្រូពេទ្យចំនួន 326 នាក់ត្រូវបានសម្លាប់ រថយន្តសង្គ្រោះចំនួន 121 គ្រឿងត្រូវបានបំផ្លាញ ហើយមន្ទីរពេទ្យចំនួន 30 និងមណ្ឌលថែទាំសុខភាពចំនួន 53 ត្រូវបានបង្ខំឱ្យចេញពីសេវាដោយការវាយលុករបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី 7 ខែតុលា។
លោក Al-Qudra បាននិយាយថា គ្រូពេទ្យចំនួន ៩៩នាក់ នៅតែស្ថិតក្នុងការឃុំខ្លួនរបស់អ៊ីស្រាអែល។
អ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាស និងដីដោយឥតឈប់ឈរលើតំបន់ Gaza Strip បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុម Hamas ប៉ាឡេស្ទីនកាលពីថ្ងៃទី ៧ ខែតុលា។
ជនជាតិអ៊ីស្រាអែលជិត 1,200 នាក់ត្រូវបានគេជឿថាត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស។
ការវាយលុករបស់អ៊ីស្រាអែលបានធ្វើឱ្យតំបន់ហ្គាហ្សាស្ថិតក្នុងការបំផ្លិចបំផ្លាញ ដោយ 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃក្រុមហ៊ុមព័ទ្ធត្រូវបានខូចខាត ឬបំផ្លាញ ហើយអ្នកស្រុកជិត 2 លាននាក់ត្រូវផ្លាស់ទីលំនៅចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ៕