Update៖ អ៊ីស្រាអែល បន្តវាយប្រហារនៅទូទាំងតំបន់ហ្គាហ្សា ស្លាប់៨២នាក់ទៀត!

កាលពីថ្ងៃអាទិត្យ(ទី១៣ខែកក្កដា) យោងតាមប្រភពវេជ្ជសាស្ត្របានឱ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន82នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។
ប្រភពពីសារព័ត៌មានAANews។

ក្រុមគ្រូពេទ្យបាននិយាយថា នៅក្នុងការវាយប្រហារចុងក្រោយនេះ ជនជាតិប៉ាឡេស្ទីន រាប់សិនាក់ត្រូវបានសម្លាប់ និងរបួសដោយសារការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសង្កាត់ Zeitoun និង Al-Tuffah នៃទីក្រុង Gaza ។

យោងតាមតួលេខប៉ាឡេស្ទីន មនុស្សយ៉ាងហោចណាស់ ៨៣៣ នាក់បានស្លាប់ និង ៥.៤៣២ នាក់រងរបួសដោយសារការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែល ខណៈពេលកំពុងរង់ចាំទទួលជំនួយមនុស្សធម៌ចាប់តាំងពីថ្ងៃទី ២៧ ឧសភា។

ទន្ទឹមនឹងនេះកងកម្លាំងអ៊ីស្រាអែលបានបំផ្ទុះអគារ លំនៅដ្ឋានជាច្រើននៅក្នុងសង្កាត់ Al-Tuffah ភាគខាងកើតទីក្រុង Gaza បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងសន្ធោសន្ធៅដល់ទ្រព្យសម្បត្តិនៅក្បែរនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *