អេហ្ស៊ីប និងអាល្លឺម៉ង់ បានពិភាក្សាអំពីបទឈប់បាញ់ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ ដើម្បីឆ្ពោះទៅរកដំណោះស្រាយ។
ប្រភពពីសារព័ត៌មានAANews។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអេហ្ស៊ីបកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសលោក Badr Abdelatty បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ជាមួយសមភាគីអាល្លឺម៉ង់របស់លោក Johann Wadephul ដោយបានរៀបរាប់អំពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការចរចាដើម្បីដោះលែងចំណាប់ខ្មាំងនិងអ្នកជាប់ឃុំ។
កិច្ចពិភាក្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កំពុងប្រព្រឹត្តទៅនៅទីក្រុង Doha ចាប់តាំងពីថ្ងៃអាទិត្យ ដែលសម្របសម្រួលដោយអេហ្ស៊ីប និងកាតា ដោយមានការចូលរួមពីអាមេរិក៕