សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ!

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥)។ ពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ការប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជ អាវុធ ហត្ថភ្នំជុំសែនរីករាយ នាពេលនេះ គឺបានធ្វើឡើងស្របគ្នាការអបអរសាទរខួប អនុ ស្សាវ រីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥។
យោងតាមប្រវត្តិដែលបានចងក្រងទុក បានឱ្យដឹងថា កងរាជអាវុធហត្ថ ត្រូវបាន បង្កើត ឡើង តាមព្រះរាជក្រឹត្យលេខ៤៤៦ NS. និង៤៤៧ NS. ដែលមានឈ្មោះដំបូង ថា «កងរាជអាវុធហត្ថខ្មែរ» បានធ្វើសកម្មភាពរហូតដល់មុនថ្ងៃទី៥ ខែតុលា ឆ្នាំ១៩ ៧១ កងរាជអាវុធហត្ថខ្មែរ បានប្តូរឈ្មោះជា «កងអាវុធហត្ថជាតិ»។ ពីថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ នៅប្រទេសកម្ពុជាពុំមាន កងរាជអាវុធហត្ថទេ។
តាមក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតអគ្គសេនាធិការដ្ឋាន នៃកង ទ័ព ជាតិកម្ពុជា និងរចនាសម្ព័ន្ធចាត់តាំង នៃអគ្គសេនាធិការដ្ឋាន ក្នុងចំណោមស្ថាប័ន អង្គភាពទ័ពជំនាញ មានស្ថាប័នជំនាញមួយ គឺ «កងអាវុធហត្ថ» ដែលមានតួនាទី ជា តម្រួត យោធាគ្រប់គ្រងលើផ្នែកវិន័យ សណ្តាប់ធ្នាប់កងទ័ពទាំងទីតាំងក្នុងបន្ទាយ និង តាមទីសាធារណៈ។
ដោយផ្អែកទៅតាមសភាពការណ៍សំណូមពរសន្តិសុខ សណ្ដាប់ធ្នាប់ ពង្រឹងការអនុវត្ត ច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ, នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៩៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៥ អនក្រ. និងបន្ទាប់មកបានធ្វើ វិសោធ នកម្មដោយ អនុក្រឹត្យលេខ៧៧ អនក្រ. ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ចែងអំពី ភារកិច្ច និងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថ។ កងរាជអាវុធហត្ថ ដែលគ្រប់ គ្រង ដោយអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ ត្រូវឋិតនៅក្រោមបញ្ជាផ្ទាល់របស់ នាយ ក រដ្ឋមន្ត្រី។ កងរាជអាវុធហត្ថ ជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ ដែល មានស្វ័យភាពក្នុងកិច្ចអនុវត្តច្បាប់ មានសកម្មភាពផ្នែកប៉ូលិសរដ្ឋបាល ដែលមានឧប និស្ស័យ ជាអន្តរក្រសួង។ សមត្ថកិច្ចកងរាជអាវុធហត្ថ ត្រូវអនុវត្តពេញ ផ្ទៃប្រទេស ទាំង មូលទៅលើពលរដ្ឋស៊ីវិល ព្រមទាំងទៅលើយោធាក្នុងជួរកងទ័ព។
កងរាជអាវុធហត្ថ មានភារកិច្ចរ៉ាប់រងសកម្មភាពរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសយោធា ពង្រឹងការអនុវត្តច្បាប់ និង ជួយ សង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។ ចាប់តាំង ពី បង្កើត, កងរាជអាវុធហត្ថ បានយកចិត្តទុកដាក់ការងារអប់រំហ្វឹកហ្វឺន បណ្ដុះបណ្ដាល ធន ធាន មនុស្ស ពង្រឹងរចនាសម្ព័ន្ធចាត់តាំង កសាងអង្គភាព និងអនុវត្តតួនាទី ភារកិច្ចស្នូល ព្រម ទាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយប្រកាន់ខ្ជាប់ខ្ជួនការគោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធ ប្រឆាំងទប់ ស្កាត់ បង្ក្រាបបទល្មើស, ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់, រួមចំណែកកសាង ព្រះ រាជា ណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ, និងបានជួយប្រជាជននៅពេលដែលជួប គ្រោះ មហន្ត រាយផ្សេងៗដែលកើតឡើងជាយថាហេតុ មានចំនួនរហូតដល់រាប់សិប ម៉ឺន លើក។ រីឯការងារបង្ក្រាបបទលើ្មសកន្លងទៅ កងរាជអាវុធហត្ថ បានបំបែកសំណុំរឿង ឧក្រិដ្ឋកម្មធំៗជាច្រើនករណីមានដូចជា៖ ករណីចាប់ជំរិតទារប្រាក់, ករណីផលិត និង ចែកចាយគ្រឿងញៀន, ការបង្កើតក្រុមប្រដាប់អាវុធខុសច្បាប់ អាណាធិបតេយ្យ, ករណី ប្លន់ប្រដាប់អាវុធ, ជួញដូរអាវុធខុសច្បាប់, ជួញដូរមនុស្ស, ឃាតកម្ម, បទល្មើស ធនធានធម្មជាតិ, បទល្មើសបច្ចេកវិទ្យា, ល្បែងស៊ីសង, អំពើរត់គេចពន្ធ និងសហការ ពង្រឹង ការអនុវត្តច្បាប់ ។ល។ ស្របតាមការវិវត្តសភាពការណ៍ ជាតិ និងអន្តរជាតិ កង រាជអាវុធហត្ថ បានធ្វើកំណែទម្រង់រចនាសម្ព័ន្ធចាត់តាំង ប្រព័ន្ធដឹកនាំបញ្ជា កំណត់តួនាទីភារកិច្ចច្បាស់លាស់ របៀបរបបការងារស៊ីសង្វាក់ប្រទាក់ក្រឡា។
កងរាជអាវុធហត្ថ ក៏បានយកចិត្តទុកដាក់ខ្ពស់លើការកសាងធនធានមនុស្សផងដែរ។ ការងារកសាងធនធានមនុស្សកងរាជអាវុធហត្ថយកចិត្តទុកដាក់លើការងារសំខាន់ៗចំនួន៣រួមមាន៖ ទី១- មានគុណភាព ក្រម សីលធម៌ ស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋា ភិបាល ការពារប្រជាជន ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងខឿនសន្តិ សុខ។ ទី២- ផ្តល់ឱ្យយោធិននៃកងរាជអាវុធហត្ថ មានភាពស្ទាត់ជំនាញផ្នែកវិជ្ជាជីវៈ។ និងទី៣- ឱ្យចេះគ្រប់គ្រង ប្រើប្រាស់ ថែទាំមធ្យោបាយ យុទ្ធោឧបករណ៍ គ្រឿង បំពាក់។

ការងារគោលនយោបាយវិញបានលេចធ្លោ ដោះស្រាយទុក្ខលំបាកដល់យោធិនៃកង រាជ អាវុធហត្ថ អតីតយោធិន និងគ្រួសារអាវុធហត្ថ តាមរយៈមូលនិធិមហាគ្រួសារ កង រាជ អាវុធហត្ថ គឺកសាងបានធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង មានគោលជំហរហ្នឹងហ្នរត្រឹម ត្រូវ ច្បាស់លាស់ ស្មោះត្រង់ ជឿជាក់ ដើរតាមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួង ការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។ ជាមួយគ្នានោះ ក៏បាន បំពាក់មធ្យោបាយ សម្ភារ ក្រៅពីគោលរបបរដ្ឋ និងកិច្ចសហប្រតិបត្តិការជាមួយ ភាគីមិត្ត កងរាជអាវុធហត្ថ បានម្ចាស់ការទិញបំពាក់បណ្ដើរៗ ដើម្បីបម្រើកិច្ចប្រតិបត្តិ ការ និងហ្វឹកហ្វឺន ពីថ្នាក់ជាតិ ដល់ថ្នាក់រាជធានី ខេត្ត និងបានយកចិត្តទុកដាក់ថែទាំ គត់ មុតនូវមធ្យោបាយ យុទ្ធោបករណ៍ សម្ភារ គ្រឿងបំពាក់ដែលមានស្រាប់។
ចំណុចលេចធ្លោមួយទៀត គឺការងារកសាងអង្គភាព បានបោះជំហានប្រែប្រួល សន្សឹមៗ ទៅមុខជានិច្ច ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ស្នាក់ការសន្តិសុខ បានដំណើរការ កសាង សំណង់ជំរំជម្រក បន្ទាយ សាលា អគារធ្វើការ អគារស្នាក់នៅ អគារសិក្សារៀនសូត្រ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បានធ្វើការទិញដីពង្រីកទីបញ្ជាការ ទិញដីផ្លាស់ប្តូរទីតាំង បាននិងកំពុងសាងសង់សំណង់ស្ថាបត្យកម្មរចនាបទខ្មែរ ប្លង់ឯកភាពតែមួយ មានជា អាទិ៍៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ, ខេត្តស្វាយរៀង, ខេត្តកំពង់ ឆ្នាំង, ខេត្តត្បូងឃ្មុំ, ខេត្តព្រៃវែង, ខេត្តកំពង់ចាម, ខេត្តមណ្ឌលគិរី, ខេត្តព្រះវិហារ, ខេត្តព្រះសីហនុ ខេត្តកំពត, ខេត្តតាកែវ, ខេត្តឧត្តមមានជ័យ, ខេត្តបន្ទាយមាន ជ័យ ។ល។ ចំណែកឯខេត្តមួយចំនួនទៀត គ្រោងនឹងដំណើរការបើកការដ្ឋាន សាងសង់នា ពេល ខាងមុខនេះ។
យោងតាមសំណូមពរតម្រូវការអប់រំហ្វឹកហ្វឺន បណ្ដុះបណ្តាលកសាងសមត្ថភាព បាន បែង ចែកសាលាជា២កម្រិត៖ សាលានាយទាហានជំនាញកងរាជអាវុធហត្ថ និមជ្ឈ មណ្ឌល ហ្វឹកហ្វឺននាយទាហានរងនៃកងរាជអាវុធហត្ថ។ បានដំឡើងកម្រិតសិក្សា សាលាកងរាជអាវុធហត្ថកំបូល ទៅជាវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល និងបាន បង្កើត មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយនេះ។ គ្រឹះស្ថាន សិក្សា ទាំង២ មានតួនាទីអប់រំបណ្ដុះបណ្តាល បំប៉ន វិក្រឹត្យការដល់ជំនាញ វិជ្ជាជីវៈកងរាជ អាវុធ ហត្ថទៅតាមតួនាទី ភារកិច្ច ដូចមានចែងក្នុងអនុក្រឹត្យ ក្រមនីតិវិធីព្រហ្មទណ្ឌ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បានអប់រំបណ្តុះបណ្តាល បំប៉ន វិក្រឹត្យការជា ច្រើនវគ្គ ក្នុងរយៈពេល៣២ឆ្នាំកន្លងទៅនេះ។
សូមបញ្ជាក់ថា ទន្ទឹមនឹងការអបអរសាទរខួបនៃថ្ងៃកំណើតកងរាជអាវុធហត្ថហើយនោះ កម្មវិធីនាព្រឹកថ្ងៃនេះ ក៏ភ្ជាប់ជាមួយការសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលមជ្ឈមណ្ឌលហ្វឹកហ្វឺន កង រាជអាវុធហត្ថជុំសែនរីករាយផងដែរ។ មជ្ឈមណ្ឌលនេះ មានទីតាំងនេះស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមាន ជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
របាយការណ៍បានបង្ហាញថា នៅក្នុងរដូវប្រាំងឆ្នាំ២០០៩ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជ អាវុធ ហត្ថលើផ្ទៃប្រទេស បានដឹកនាំធ្វើការសិក្សា ដើម្បីរៀបចំមណ្ឌលហ្វឹកហ្វឺននាយ ទាហាន រងកងរាជអាវុធហត្ថ។ ម៉្យាងទៀតដោយផ្អែក ទៅលើសំណូមពរការងារការ ពារខ្សែក្រវ៉ាត់សន្តិសុខរាជធានីភ្នំពេញ និងប្រៀបការពារជាតិ ពីទិសខាងលិចចន្លោះ ជួរភ្នំឱរ៉ាល់ ភ្នំក្រវ៉ាញ និងបឹងទន្លេសាប ច្រកចេញចូលរាជធានីភ្នំពេញតាមផ្លូវជាតិ លេខ ៥ និងផ្លូវទឹកតាមដងទន្លេសាប ព្រមទាំងទីតាំងដីមិនទាន់ប្រើប្រាស់ ព្រៃឈើ ត្រូវ បានកាប់បំផ្លាញផង។
ក្រោយពីការសិក្សានាយឧត្តមសេនីយ៍ សៅ សុខា បានស្នើសុំទៅប្រមុខរាជរដ្ឋា ភិ បាល តាមរយៈក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីជ្រើសរើសយកតំបន់នេះ ធ្វើជាមជ្ឈមណ្ឌលហ្វឹកហ្វឺននាយទាហានរងនៃកងរាជ អាវុធហត្ថ។ សម្ដេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាល បានសម្រេច ផ្តល់ ដី ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមអនុក្រឹត្យលេខៈ១៤ អនក្រ.បក ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១០។ ដោយសារតំបន់នេះ មានប្រជាពលរដ្ឋតាំងលំនៅ ជាង ២៦០គ្រួសារ កងរាជអាវុធហត្ថ ក៏បានធ្វើការសម្របសម្រួលរៀបចំដោះដូរ ទីតាំង មួយកន្លែងឱ្យទៅរស់នៅទីតាំងថ្មី និងគ្រួសារមួយចំនួនទៀត បានទាមទារដោះ ស្រាយ ជា ថវិកា។ ភូមិសាស្ត្រនេះ ជាតំបន់ព្រៃភ្នំ ស្ថានភាពដីមិនស្មើ និងពុំទាន់មានថវិកាផង នោះ ខ្ញុំបន្តដឹកនាំក្រុមបច្ចេកទេសធ្វើការសិក្សា ដើម្បីរៀបចំប្លង់មេ រៀបចំហេដ្ឋារចនា សម្ព័ន្ធសាងសង់ ដោយបែងចែកជា៖ ទី១. តំបន់រដ្ឋបាលរបស់សាលា, ទី២. តំបន់ ស្នាក់នៅរបស់សិក្ខាកាម, ទី៣. តំបន់សិក្សាក្នុងថ្នាក់, ទី៤. តំបន់ស្នាក់នៅរបស់ បុគ្គ លិក, ទី៥. ទីលានហ្វឹកហាត់, ទី៦. ទីលានបាញ់គ្រាប់ពិត, ទី៧. ទីលានធ្វើសមយុទ្ធ ថ្នាក់យុទ្ធវិធី, ទី៨. ប្រព័ន្ធឃ្លាំងស្ដុកស្បៀង អាវុធ គ្រាប់ សម្ភារ មធ្យោបាយ, ទី៩. ទីលាន កីឡា និងតំបន់ទទួលភ្ញៀវ។

រហូតដល់ឆ្នាំ២០១២ ទើបចាប់ផ្តើមសាងសង់សំណង់ទៅលើទីតាំងនេះ និងការអនុវត្ត គម្រោងផែនការរួចរាល់គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មានជាអាទិ៍៖ ១- តំបន់ រដ្ឋបាល៖ អគារទីចាត់ការ, ផ្ទះនាយក, ផ្ទះបាយ, ប្រព័ន្ធផ្លូវ ប្រព័ន្ធលូ, ប្រព័ន្ធ អគ្គិសនី, ប្រព័ន្ធទឹកស្អាត, ២- តំបន់ស្នាក់នៅ៖ អគារស្នាក់នៅសម្រាប់នាយទាហាន, អគារស្នាក់នៅសម្រាប់សិក្ខាកាម, ផ្ទះបាយ និងឡផលិតចំហាយទឹកសម្រាប់ចម្អិន អា ហារ, បន្ទប់អនាម័យ, ៣- តំបន់សិក្សា ហ្វឹកហ្វឺន និងកីឡា៖ អគារពហុសិក្សា, អគារ សិក្សា, អគារយោធាចារ្យ, មន្ទីរពេទ្យនិងបរិក្ខារពេទ្យ, អគារវេទិកាអចិន្ត្រៃយ៍, ទីលាន ឧបសគ្គ និងឧបករណ៍ហ្វឹកហាត់, តារាងបាល់ទាត់, ចំណតរថយន្ត, ប្រព័ន្ធផ្លូវ ប្រព័ន្ធ លូ, ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹកស្អាត, ៤- តំបន់ទីលានបាញ់គ្រាប់ពិត៖ អគារស្នាក់នៅ, អគារវេទិកា, អគារបដិសណ្ឋារកិច្ច, បន្ទប់ត្រួតពិនិត្យស៊ីប, អគារហ្វឹកហាត់តាម បច្ចេក វិទ្យា, ទីលានបាញ់កាំភ្លើងខ្លីនារី, កាំភ្លើងខ្លីបុរស, កាំភ្លើងវែង, កាំភ្លើងការ៉ាប៊ីន, កាំភ្លើង យន្ត, ឃ្លាំងដាក់អាវុធ គ្រាប់, ផ្ទះបាយនិងឡផលិតចំហាយទឹកសម្រាប់ចម្អិនអាហារ, ប្រព័ន្ធ ផ្លូវ និងប្រព័ន្ធលូ, ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹកស្អាត, ចំណត់រថយន្ត, ៥- ប្រព័ន្ធ ឃ្លាំងស្ដុកស្បៀង អាវុធ គ្រាប់ សម្ភារ មធ្យោបាយ៖ អគារស្នាក់នៅសម្រាប់ បុគ្គលិក ឃ្លាំង, អគារដាក់រថយន្ត, ឃ្លាំងដាក់សម្ភារ ភស្តុភារ និងបច្ចេកទេស, ប្រព័ន្ធផ្លូវ និង ប្រព័ន្ធ លូ, ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹកស្អាត។ល។
សម្រាប់នាយឧត្តមសេនីយ៍ សៅ សុខា សមិទ្ធផលទាំងអស់ នេះ កើតឡើងបាន គឺ ដោយ សារប្រទេសមានសន្តិភាព ហើយសន្តិភាពនេះកើតឡើង ដោយនយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទ្ទេសក៍ឯកនិងមានការចូលរួមពីប្រតិបត្តិករទាំងអស់។ សន្តិភាពនេះហើយ ដែល ជាឱកាសឱ្យយើងខ្ញុំ ប្រែក្លាយតំបន់នេះ ទៅជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ មិនមែនសម្រាប់តែកងរាជអាវុធហត្ថនោះទេ គឺសម្រាប់កងយោធពលខេមរភូមិន្ទ និងជាទីកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍សហប្រតិបត្តិការវិស័យសន្តិសុខនិងវិស័យការពារជាតិជាមួយបណ្តាប្រទេសជាមិត្តផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version