យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមន្ត្រីថៃបានឱ្យដឹងថា មនុស្សរាប់រយនាក់ រួមទាំងទាហានយោធាមីយ៉ាន់ម៉ាជាង 100 នាក់បានភៀសខ្លួនចូលទៅក្នុងប្រទេសថៃ បន្ទាប់ពីក្រុមយុទ្ធជនជនជាតិ Karen បានវាយលុកមូលដ្ឋានយោធានៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ាកាលពីចុងសប្តាហ៍។
ប្រភពពីសារព័ត៌មានCNA។
Thai Examiner បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅពេលដែលយុទ្ធជនមកពីកងទ័ពរំដោះជាតិ Karen (KNLA) បានបើកការវាយប្រហារលើមូលដ្ឋានដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងរដ្ឋ Karen ។
យោធាថៃបានបញ្ជាក់ថា ទាហានមីយ៉ាន់ម៉ាប្រហែល 100 នាក់បានឆ្លងចូលទៅក្នុងទឹកដីថៃ ជាកន្លែងដែលពួកគេត្រូវបានដកហូតអាវុធ ព្យាបាលរបួស និងដំណើរការស្របតាមពិធីសារអន្តរជាតិ។
មន្ត្រីថៃបាននិយាយថា ជនស៊ីវិលជាង៤០០នាក់ក៏បានភៀសខ្លួនឆ្លងព្រំដែន ហើយត្រូវបានផ្លាស់ទីលំនៅទៅកាន់ទីជម្រកសុវត្ថិភាពនៅខាងភាគីថៃ៕