កាលពីថ្ងៃចន្ទ ១៤ កក្កដា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់រុស្ស៊ីឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនក្នុងរយៈពេល៥០ថ្ងៃ ពុំនោះទេរុស្ស៊ីនឹងប្រឈមជាមួយទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
លោក Trump បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំនៅការិយាល័យប្រធានាធិបតី ជាមួយអគ្គលេខាធិការអង្គការណាតូលោក Mark Rutte ថា យើងនឹងប្រើប្រាស់វិធីការដំឡើងពន្ធធ្ងន់ធ្ងរបំផុត ប្រសិនបើយើងមិនទទួលបានកិច្ចព្រមព្រៀងក្នុងរយៈពេល ៥០ថ្ងៃ ហើយពន្ធប្រហែល១០០% ត្រូវដាក់លើប្រទេសរុស្ស៊ី។
លោក Trump និងលោក Rutte ក៏បានបង្ហាញពីកិច្ចព្រមព្រៀងមួយ ផងដែរ ដែលសម្ព័ន្ធយោធាណាតូនឹងទិញអាវុធរាប់ពាន់លានដុល្លារពីអាមេរិក រួមទាំងថ្មប្រព័ន្ធប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) ហើយបន្ទាប់មកបញ្ជូនទៅអ៊ុយក្រែន៕