Update៖ អ៊ីរ៉ង់ អះអាងថាខ្លួនមិនអាចទទួលយកបានទេចំពោះលក្ខខណ្ឌអាមេរិកដែលតម្រូវឲ្យបោះបង់ចោលការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម!

កាលពីថ្ងៃចន្ទ ទី១៤ ខែកក្កដា អ៊ីរ៉ង់ ថានឹងមិនមានកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកនោះទេ ប្រសិនបើនៅតែមានលក្ខខណ្ឌឱ្យតេហេរ៉ង់ បោះចោលការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។

ប្រភពពីសារព័ត៌មាន AFP។

លោក Ali Velayati ទីប្រឹក្សានៃមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បញ្ជាក់ថាវានឹងមិនកើតឡើងឡើយ បើកិច្ចចរចាតម្រូវឱ្យមានលក្ខខណ្ឌ ឈប់ចម្រាញ់សារធាតុអ៊ុយរ៉ាញូម៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version