Update៖ ដ្រូនមួយគ្រឿង វាយប្រហារលើរោងចក្រផលិតប្រេងរបស់អាមេរិកនៅប្រទេសអ៊ីរ៉ាក់!

នាថ្ងៃអង្គារ ទី១៥ ខែកក្កដា ការវាយប្រហារដោយដ្រូនមួយគ្រឿង បង្ខំឱ្យក្រុមហ៊ុនអាមេរិកផ្អាកប្រតិបត្តិការរបស់ខ្លូន នៅទីតាំងផលិតប្រេងក្នុងតំបន់ស្វយ័តឃឺដ ប្រទេសអ៊ីរ៉ាក់។ប្រភពពីសារព័ត៌មាន AFP។

ក្រសួងធនធានធម្មជាតិនៃតំបន់ស្វយ័តឃឺដ បានឱ្យដឹងថា អណ្តូងប្រេង Sarsang ក្នុងខេត្ត Duhok បានរងការវាយប្រហារ។ HKN Energy ដែលជាក្រុមហ៊ុនអាមេរិក បាននិយាយថា ការផ្ទុះបានកើតឡើងនៅវេលាម៉ោងប្រហែល ៧ព្រឹក នៅឯរោងចក្រផលិតរបស់ខ្លួននៃអណ្តូងប្រេង Sarsang។ ប្រតិបត្តិការនៃរោងចក្រ ត្រូវផ្អាកជាបណ្តោះអាសន្នសិន រហួតដល់មានសុវត្ថិភាពឡើងវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version