Update៖ អ៊ីស្រាអែល វាយប្រហារតាមអាកាសលើប្រទេសលីបង់ ស្លាប់១២នាក់និងរបួស៨នាក់!

កាលពីថ្ងៃអង្គារ(ទី១៥ខែកក្កដា) ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា យ៉ាងហោចណាស់មនុស្ស12 នាក់បានស្លាប់ និង8 នាក់ទៀតរបួស បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅ Baalbek ភាគខាងកើតប្រទេសលីបង់។
ប្រភពពីសារព័ត៌មានAANews។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA បានរាយការណ៍ថា ជនជាតិស៊ីរីប្រាំពីរនាក់ស្ថិតក្នុងចំណោមអ្នកស្លាប់នៅក្នុងការវាយប្រហារដែលបានកំណត់គោលដៅជំរុំសម្រាប់ជនភៀសខ្លួនស៊ីរីនៅទីក្រុង Wadi Fa’ra ក្នុងទីក្រុង Baalbek ។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក៏ត្រូវបានគេរាយការណ៍ផងដែរនៅជាយក្រុង Shmustar និង Wadi Umm Ali ប៉ុន្តែមិនទាន់មានព័ត៌មានអំពីអ្នកមានរបួសនៅឡើយទេ។

ចំណែកកងទ័ពអ៊ីស្រាអែលវិញបាន អះអាង ថា ការវាយប្រហារនោះផ្តោតលើ ទីតាំងក្រុមហេសបូឡាក្នុងតំបន់តែប៉ុណ្ណោះ។
យ៉ាងណាមិញ មិនមានការអត្ថាធិប្បាយពីក្រុមហេសបូឡា លើការអះអាងរបស់អ៊ីស្រាអែលនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version