កាលពីថ្ងៃអង្គារ(ទី១៥ខែកក្កដា) កងទ័ពអ៊ីស្រាអែលបានប្រមូលផ្តុំជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់35នាក់ រួមទាំងកុមារ បន្ទាប់ពីការវាយឆ្មក់របស់យោធានៅតំបន់West Bank ដែលកាន់កាប់។
ប្រភពពីសារព័ត៌មានAnadolu Agency។
គណៈកម្មាធិការកិច្ចការអ្នកឃុំឃាំង និងសង្គមអ្នកទោសប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា កុមារ និងអតីតអ្នកទោសគឺស្ថិតក្នុងចំណោមអ្នកជាប់ឃុំនៅក្នុងការវាយឆ្មក់ដែលបានកំណត់គោលដៅលើ Nablus, Salfit, Qalqilya, Jenin, Tulkarem, Hebron និង Bethlehem នៅក្នុងទឹកដីដែលកាន់កាប់៕