Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៦១នាក់ទៀត!

កាលពីថ្ងៃអង្គារ(ទី១៥ខែកក្កដា) មនុស្សយ៉ាងហោចណាស់៦១ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ខណៈទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ UNRWA ព្រមានថាអត្រាកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារកំពុងកើនឡើងក្នុងដែនដីរងការឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ។

ប្រភពវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន Al Jazeera ថាមនុស្សយ៉ាងហោចណាស់២៣នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួន Shati នៅភាគខាងជើងដែនដីហ្កាហ្សាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ។
  
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានទាមទារឲ្យមានចំណាត់ការជាសកលដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍ពីសំណាក់អ៊ីស្រាអែលនៅហ្កាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *