Update៖ លោកត្រាំ នឹងយកពន្ធ១៩%លើការនាំចូលទំនិញមកពីប្រទេសឥណ្ឌូនេស៊ី!

កាលពីថ្ងៃអង្គារ (ទី១៥ ខែកក្កដា) លោក Donald Trump បាននិយាយថាអាមេរិក នឹងយកពន្ធ ១៩% លើការនាំចូលទំនិញពីឥណ្ឌូនេស៊ី។ ខណៈកិច្ចព្រមព្រៀងផ្សេងទៀតកំពុងដំណើរការ។

បន្ទាប់ពីប្រកាសកិច្ចព្រមព្រៀងចុងក្រោយបង្អស់នេះ លោក Trump បាននិយាយលើវេទិកាសង្គម Truth Social របស់លោកថា ឥណ្ឌូនេស៊ីបានយល់ព្រមទិញផលិតផលថាមពលរបស់អាមេរិកតម្លៃ ១៥ពាន់លានដុល្លារ ផលិតផលកសិកម្មអាមេរិក ៤,៥ពាន់លានដុល្លារ និងយន្តហោះប៊ូអ៊ីង ៥០គ្រឿង ប៉ុន្តែពុំមានការកំណត់ពេលវេលាជាក់លាក់នោះទេ។

កិច្ចព្រមព្រៀងជាមួយឥណ្ឌូនេស៊ី ជាដៃគូពាណិជ្ជកម្មដ៏តូចតាចរបស់អាមេរិក ដែលពីមុនរងពន្ធ ៣២% មួយនេះ គឺស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងមួយចំនួនតូចរហូតមកដល់បច្ចុប្បន្នជាមួយរដ្ឋបាលលោក Trump នៅមុនថ្ងៃផុតកំណត់ពន្ធទី០១ សីហា លើការនាំចូលភាគច្រើនរបស់អាមេរិក។ ការសម្រេចបានកិច្ចព្រមព្រៀងនេះកើតឡើងនៅពេលដៃគូពាណិជ្ជកម្មកំពូលរបស់អាមេរិក គឺសហភាពអឺរ៉ុប បានរៀបចំវិធានការសងសឹករួចជាស្រេច ប្រសិនបើពិភាក្សាពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន បរាជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version