សារព័ត៌មានAxios បានរាយការណ៍ថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។
បានឯកភាពគ្នានៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ដើម្បីកំណត់យកដំណាច់ខែសីហា ជាឱសានវាទសម្រាប់ការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។
ប្រភពពីសារព័ត៌មានReuters។
ផ្អែកលើប្រភពពីចំនួន៣ បានឱ្យដឹងថាប្រសិនបើគ្មានកិច្ចព្រមព្រៀងឱ្យបានមុនឱសានវាទខាងលើទេ នោះប្រទេសអឺរ៉ុបទាំង៣ នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើងវិញប្រឆាំងអ៊ីរ៉ង់។
ទណ្ឌកម្មនេះត្រូវបានលុបចោល នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។
អ៊ីរ៉ង់ កាលពីនៅថ្ងៃចន្ទ បានអះអាងនឹងមិនមានកិច្ចចរចានុយក្លេអ៊ែរថ្មីជាមួយសហរដ្ឋអាមេរិកនោះទេ ។
ប្រសិនបើអាមេរិកដាក់លក្ខខណ្ឌឱ្យតេហេរ៉ង់ បោះបង់ចោលសកម្មភាព ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន៕