Update៖ មន្រ្តីស៊ីរី ថាការវាយប្រហាររបស់អ៊ីស្រាអែល បានរារាំងដល់ការស្វែងរកអាវុធគីមីរបស់ប្រទេសខ្លួន!

មន្ត្រីស៊ីរីម្នាក់ បានចោទប្រកាន់ថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើក្រុងដាម៉ាស។ បានបង្កឧបសគ្គយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសស៊ីរីក្នុងការស្វែងរក និងបំផ្លាញឃ្លាំងអាវុធគីមីដែលនៅសេសសល់ពីរបបដឹកនាំមុន។
ប្រភពពីសារព័ត៌មាន Reuters។

លោក Ibrahim Olabi ដែលជាទីប្រឹក្សាច្បាប់ទទួលបន្ទុកសំណុំរឿងនេះ បានពន្យល់ថា ក្រសួងការពារជាតិស៊ីរី គឺជាស្ថាប័នកំពូលដែលទទួលខុសត្រូវក្នុងការរៀបចំ និងធានាសុវត្ថិភាពសម្រាប់បេសកកម្មរបស់អធិការកិច្ចមកពីអង្គការ សម្រាប់ ការហាមឃាត់អាវុធគីមី (OPCW)។
ដោយសារតែការវាយប្រហារនេះ ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់ក្រុមអធិការកិច្ច OPCW ត្រូវបានបង្ខំចិត្តឲ្យលើកពេល ហើយអង្គការនេះនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីផលប៉ះពាល់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version