កាលពីថ្ងៃព្រហស្បតិ៍(ទី១៧ខែកក្កដា) កងកម្លាំងអ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា បណ្តាលឲ្យមនុស្សយ៉ាងតិច២២នាក់បានស្លាប់។
ប្រភពពីសារព័ត៌មាន Reuters។
បុរស ៨នាក់ដែលទទួលបន្ទុកការពាររថយន្តដឹកជំនួយ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ផងដែរ។ ការវាយប្រហារនេះបានកើតឡើងស្របពេលដែលកិច្ចចរចាឈប់បាញ់កំពុងបន្តនៅទីក្រុងដូហា ប៉ុន្តែក្រុមហាម៉ាសបានអះអាងថា មិនទាន់មានការរីកចម្រើនណាមួយនៅឡើយទេ។
ការវាយប្រហារលើព្រះវិហារនេះ បានបង្កឲ្យមានការថ្កោលទោសពីអន្តរជាតិ។ សម្តេចប៉ាប Leo បានសម្តែងនូវក្តីសោកសៅនិងបានអំពាវនាវជាថ្មីឲ្យមានការឈប់បាញ់ជាបន្ទាន់ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានចាត់ទុកការវាយប្រហារលើជនស៊ីវិលថាមិនអាចទទួលយកបាន៕