Update៖ ប៉ះទង្គិចគ្នារវាងកងកម្លាំងកុលសម្ព័ន្ធ Bedouin និងក្រុមDruzeក្នុងប្រទេសស៊ីរី ស្លាប់៣២១នាក់!

យោងតាមក្រុមសិទ្ធិមនុស្សស៊ីរីបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស321 នាក់បានស្លាប់ និង436 នាក់ទៀតរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងកម្លាំងកុលសម្ព័ន្ធ Bedouin និងក្រុមប្រដាប់អាវុធ Druze នៅក្នុងខេត្ត Suwayda ភាគខាងត្បូងប្រទេសស៊ីរី។
ប្រភពពីសារព័ត៌មានAnadolu Agency។

ការប៉ះទង្គិចគ្នានៅតែបន្តកើតមាននៅ
ភាគខាងលិចនិងភាគខាងជើង នៃខេត្តរវាងកងកម្លាំងកុលសម្ព័ន្ធ Bedouin និងក្រុមប្រដាប់អាវុធក្នុងស្រុក Druze ។
ការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីថ្ងៃ អាទិត្យ ខណៈការ ប៉ះទង្គិចគ្នារវាងភាគីទាំងពីរដែលជំរុញឲ្យកងកម្លាំងរបបស៊ីរីធ្វើអន្តរាគមន៍។ ទាហានរាប់សិបនាក់បានសម្លាប់នៅក្នុងការវាយប្រហារសងសឹកដោយក្រុមប្រដាប់អាវុធ Druze៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version