រដ្ឋធានី Kyiv និងតំបន់ជាច្រើនទៀតនៅទូទាំងប្រទេសអ៊ុយក្រែន ត្រូវបានវាយប្រហារយ៉ាងសាហាវដោយដ្រូននិងមីស៊ីលរបស់រុស្ស៊ី ពេញមួយយប់ បណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់ និងរងរបួសច្រើននាក់ ក្នុងមានកុមារអាយុ២ឆ្នាំ។
ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃទី 22 ខែតុលា ឆ្នាំ 2025។
អភិបាលក្រុង Kyiv លោក Vitali Klitschko បានបញ្ជាក់នៅព្រឹកថ្ងៃពុធថា ការវាយប្រហារនេះជាប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដែលរួមបញ្ចូលទាំងដ្រូននិងកាំជ្រួច។
នៅក្នុងស្រុក Dniprovskiy មនុស្សម្នាក់ត្រូវបានស្លាប់ បន្ទាប់ពីកម្ទេចកម្ទីដ្រូនធ្លាក់បុកអគារលំនៅដ្ឋានមួយ។ មន្ត្រីជួយសង្គ្រោះបានជួយសង្គ្រោះមនុស្សប្រមាណ ១០ នាក់ចេញពីកន្លែងកើតហេតុ។ ជនរងគ្រោះទីពីរត្រូវបានគេរកឃើញនៅស្រុក Dnipro ដែលអគារមួយបានឆាបឆេះ ដោយមានប្រជាពលរដ្ឋប្រមាណ ១០ នាក់ត្រូវបានជម្លៀសចេញ។
នៅតំបន់ផ្សេងៗនៃទីក្រុង បានកើតមានអគ្គីភ័យ និងការខូចខាតធ្ងន់ធ្ងរពីបំណែកកាំជ្រួច។ នៅក្នុងស្រុក Pechersky បំណែកមីស៊ីលធ្លាក់ចុះបណ្តាលឲ្យអគារមួយឆាបឆេះ ខណៈដែលនៅ Darnytsky ដ្រូនបានបណ្តាលឲ្យមានអគ្គីភ័យផ្សេងទៀត នៅក្នុងអគារនិងប៉មលំនៅដ្ឋានមួយ។
លោក Klitschko បាននិយាយថា នៅពេលព្រឹក មានការផ្ទុះយ៉ាងហោចណាស់ ៤ ចំណុច នៅក្នុងស្រុកនានា បណ្តាលឲ្យកញ្ចក់អគារបែក និងបង្កអគ្គីភ័យជាច្រើនផងដែរ៕