សម្តេចធិបតី ថ្លែងថាកម្ពុជារក្សាគោលជំហរដដែលជុំវិញបញ្ហាបើកច្រកព្រំដែន!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះផ្សាយតាមរយៈបណ្តាញសង្គម ដោយបញ្ជាក់ជំហរម្តងទៀតជុំវិញការបើកព្រំដែនឡើងវិញថា កូនសោគឺស្ថិតនៅក្នុងដៃភាគីថៃខ្លួនឯង៖

ជម្រាបជូនបងប្អូន អ៊ំពូមីង តាយាយ សូមមេត្តាជ្រាបថាក្រុមជ្រុលនិយម បន្តក្លែងបន្លំ និងបង្កើតព័ត៌មានក្លែងក្លាយនាំឱ្យមានការយល់ច្រលំ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសរួចរាល់ និងបានបញ្ជាក់ជាបន្តបន្ទាប់ គឺរក្សាគោលជំហរដដែលមិនផ្លាស់ប្តូរនោះទេ។
1. កម្ពុជារក្សាការគោរពច្បាប់អន្តរជាតិ និងសន្តិភាព
2. គោលការណ៍ចំពោះការបើកព្រំដែនឡើងវិញ គឺអាស្រ័យលើថៃ ប្រសិនបើថៃចង់បើកច្រកព្រំដែនឡើងវិញ កូនសោ គឺនៅហ្នឹងថៃខ្លួនឯង ដែលត្រូវអនុវត្តតាម ៣លក្ខខណ្ឌដែលមានដូចជា
១. ប្រកាសបើកមុនជាឯកតោភាគី ហើយប្រកាសថានឹងមិនមានការបិទជាឯកតោភាគីនេះទៀតទេ។
២. ការបើកច្រកព្រំដែន គឺត្រូវបើកព្រមគ្នា ហើយគ្រប់ច្រកទាំងអស់ និង
៣. ត្រូវបើកឱ្យដូចមុនថ្ងៃ៧ មិថុនា។ ពេលថៃធ្វើបាននោះ កម្ពុជានឹងបើកដំណើរឡើងវិញដូចគ្នា យ៉ាងយូរត្រឹម ៥ម៉ោងក្រោយ។

សរុបមក សម្រាប់គោលជំហរដ៏ជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងជម្លោះព្រំដែនជាមួយថៃ គឺកម្ពុជាសូមបញ្ជាក់ថាជំហររបស់កម្ពុជាគឺនៅដដែល មិនចាំបាច់មានការចរចាណាមួយនោះទេ គឺឱ្យតែភាគីថៃបើកព្រំដែនឡើងវិញទាំងអស់ កម្ពុជានឹងអនុវត្តតាមក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *