ព្យុះត្រូពិក បានវាយប្រហារនិងជំរុញឱ្យលុបចោលជើងហោះហើរ និងនាវាចម្លងនៅកោះតៃវ៉ាន់។
ហើយក៏ត្រូវបានគេព្យាករណ៍ថា នឹងបង្កើនឥទ្ធិពលដល់កម្លាំងជាព្យុះទីហ្វុង មុនពេលវាយប្រហារ ឆ្នេរសមុទ្រភាគខាងត្បូងប្រទេសចិន នៅថ្ងៃអាទិត្យ២០ កក្កដា។
ព្យុះនេះបានឆ្លងកាត់ប្រទេសហ្វីលីពីន ជាកន្លែង ដែលរថយន្តដឹកទំនិញមួយគ្រឿងបានចត ។
ត្រូវបានកំទេចដោយរចនាសម្ព័ន្ធផ្ទាំងប៉ាណូមួយដែលត្រូវបានដួលរលំដោយខ្យល់បក់ខ្លាំងនៅក្នុងទីក្រុង ក្វេស៊ុន Quezon ភាគខាងជើងនៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ទីភ្នាក់ងារព័ត៌មានកណ្តាល របស់កោះតៃវ៉ាន់ បាននិអះអាងថា ព្យុះទីហ្វុង Wipha មានកម្លាំងខ្យល់អតិបរមា ១០១ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់បក់រហូតដល់១២៦ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេល បានឆ្លងកាត់ភាគខាងត្បូងនៃកោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍។
ទីភ្នាក់ងារសារព័ត៌មាន និយាយថា កម្រិតទឹកភ្លៀងជាង២០សង់ទីម៉ែត្រត្រូវបានកត់ត្រានៅក្នុងស្រុក ហ៊ួលៀន (Hualien) និងតៃទុង Taitung នៅលើឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់។
ជើងហោះហើរក្នុងស្រុកជាច្រើនត្រូវបានលុបចោល ហើយសេវានាវាចម្លងចំនួន ១៤ គ្រឿងត្រូវបានផ្អាក ដោយសារសមុទ្រមានខ្យល់បក់ខ្លាំង ។
ព្យុះទី៦ នៃរដូវកាលនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិចត្រូវបានគេព្យាករណ៍ថា នឹងឈានដល់កម្លាំងព្យុះទីហ្វុង មុនពេលឆ្លងកាត់ជិតទីក្រុងហុងកុងពេញមួយយប់។
ព្យុះនេះត្រូវបានគេរំពឹងថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសចិន៕