Update៖ ក្រឡាប់ទូកទេសចរណ៍នៅប្រទេសវៀតណាម ស្លាប់៣នាក់!

កាលពីថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ទូកទេសចរណ៍ផ្ទុកមនុស្សចំនួន៥៣នាក់ រួមទាំងនាវិក ៥នាក់បានក្រឡាប់នៅឯឈូងសមុទ្រ Halong ប្រទេសវៀតណាម បណ្តាលឲ្យស្លាប់៣នាក់។
ប្រភពពីសារព័ត៌មាន AFP។

ហេតុការណ៍នេះបានកើតឡើងភ្លាមៗ បន្ទាប់ពីព្យុះ Wipha បោកបក់ចូលសមុទ្រចិនខាងត្បូង នាំមកនូវខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះនៅក្នុងតំបន់នោះ។
ក្រុមជួយសង្គ្រោះរកឃើញអ្នកនៅមានជីវិតចំនួន ១២នាក់ និងសាកសពមនុស្ស ៣នាក់។ អាជ្ញាធរមិនទាន់បង្ហាញព័ត៌មានលម្អិតអំពីភ្ញៀវទេសចរ ឬសញ្ជាតិរបស់ពួកគេនៅឡើយទេ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *