កាលពីថ្ងៃសៅរ៍(ទី១៩ខែកក្កដា) នាយកដ្ឋានពន្លត់អគ្គីភ័យ របស់ទីក្រុង Los Angeles នៃអាមេរិក បាននិយាយថា រថយន្តមួយគ្រឿងបានបុកហ្វូងនៅលើផ្លូវ Santa Monica នៃទីក្រុង បណ្តាលឱ្យមនុស្ស២០នាក់របួស។
ប្រភពពីសារព័ត៌មាន Reuters។
ក្នុងនោះ ជនរងគ្រោះ ៣នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដោយគេមិនទាន់ដឹងពីមូលហេតុ នៃឧបទ្ទវហេតុនេះនៅឡើយទេ៕