(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៨នាក់ដាក់ពន្ធធនាគារជាបណ្តោះអាសន្ន ពីបទឆបោកតាមប្រព័ន្ធអនឡាញ ខណៈសមត្ថកិច្ចបន្តស្រាវជ្រាវតាមចាប់ខ្លួនមេក្លោងផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី ។
ជនត្រូវចោទទាំង៨នាក់គឺស្ថិតក្នុងចំណោមជនសង្ស័យដែលសមត្ថកិច្ច ចុះបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥៕