ធ្ងន់ហើយលោក សែម បូរ៉ា ប្ដឹងលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ពីបទៈបរិហារបង្កាច់កេរ្តិ៍!

(ភ្នំពេញ)៖ ក្រោយលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្ដឹងលោក សែម បូរ៉ា ចាងហ្វាងសារព័ត៌មានTNM ពីបទ”ញុះញង់ បរិហារកេរ្តិ៍ ផ្សព្វផ្សាយព័ត៌មានមិនពិត”។
ហើយបណ្ដឹង១នេះ គ្មានប្រសិទ្ធភាព ដោយត្រូវបាន សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍បាត់ដំបង សម្រេចទម្លាក់បទចោទលើលោក សែម បូរ៉ា នោះមក!។
លុះសាលដីកាសាលាឧទ្ធរណ៍បាត់ដំបង ចូលជាស្ថាពរ លោក សែម បូរ៉ា ក៏បានប្ដឹងលោក ម៉ិល សុផល បកវិញក្នុងបទៈ បរិហារបង្កាច់កេរ្តិ៍.ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែតុលាការ បានប្ដូរដែនសមត្ថកិច្ច ទៅសាលាដំបូងខេត្តបាត់ដំបង ជាអ្នកអនុវត្តនីតិវិធី!!។

-នេះបើយោងតាម សាលដីការបស់សាលាឧទ្ធរណ៍បាត់ដំបង លេខ ៧១២(ខ) ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ និងពាក្យបណ្ដឹងរបស់លោក សែម បូរ៉ា។

-ក្នុងនាមជាដើមបណ្ដឹងលោក សែម បូរ៉ាបានអះអាងប្រាប់”ដើមរាំង”ថា ដើមចបដំបូង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សារព័ត៌មានTNM បានធ្វើការផ្សព្វផ្សាយ តាមសំណើរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទំនាស់ដីធ្លីនៅស្រុកឯកភ្នំ។
មុនពេលចុះផ្សាយTNM បានធ្វើបទសម្ភាសន៍ មន្ត្រីពាក់ព័ន្ធដើម្បីឱ្យមានចម្លើយទាំងសងខាង ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន។

លោក សែម បូរ៉ា បន្តថា បើទោះបីជាTNMចុះផ្សាយ ដោយគោរពក្រមសីលធម៌និងវិជ្ជាជីវៈហើយក្ដី ប៉ុន្តែលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ហាក់កើតទុក្ខមិនសុខចិត្ត និងបានប្ដឹងរូបលោក ចូលតុលាការខេត្តបាត់ដំបង ដោយស្ងាត់ៗពីបទ ញុះញង់និងបរិហារកេរ្តិ៍.!។
បើតាមលោក សែម បូរ៉ា រូបលោកមិនដឹងខ្លួន និងមិនដែលបានទទួលដីកា កោះហៅឱ្យចូលបំភ្លឺសោះឡើយ!។

ផ្ទុយទៅវិញរូបលោក មានការភ្ញាក់ផ្អើល នៅពេលទទួលបាន សាលក្រមព្រហ្មទណ្ឌលេខ ៩៤(ជ) ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តបាត់ដំបង។
ដែលសម្រេចផ្តន្ទាទោសរូបលោក ដោយពិន័យជាប្រាក់៤.០០០.០០០(បួនលានរៀល) ចូលជាថវិការរដ្ឋ ពីបទៈ បរិហាកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅលើ បណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។

ក្រោយរងការផ្ដន្ទាទោស ទាំងមិនដឹងខ្លួនបែបនេះ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក សែម បូរ៉ា ក៏បានប្តឹងជំទាស់នឹងការសម្រេចខាងលើ ដោយស្នើសុំឱ្យមានការសម្រេចជាថ្មី។
ទន្ទឹមនិងនោះ សាលាដំបូងខេត្តបាត់ដំបង បានចេញសាលក្រម លេខ ៦១៨ (ជ) ចុះថ្ងៃ ទី០៩ ខែឧសភា ឆ្នាំ២០២៤ ដោយសម្រេចតម្កល់សាលក្រមព្រហ្មទណ្ឌលេខ៩៤(ជ) ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ទុកជាបានការដដែល!!។

ដោយជួបរឿងហួសចិត្តបែរនេះ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ លោក សែម បូរ៉ា បានប្តឹងជំទំទាស់បន្ត ទៅសាលាឧទ្ធរណ៍បាត់ដំបងទៀត!។

ក្នុងនោះ សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍បាត់ដំបង បានលើកយកសំណុំរឿងនេះ មកជំនុំជម្រះ!។
ដោយសាលាឧទ្ធរណ៍បាត់ដំបង សម្រេចទទួលពាក្យបណ្តឹង ឧទ្ធរណ៍ចុះថ្ងៃ ទី០៤ ខែមិថុនា ឆ្នាំ២០២៤ របស់លោក សែម បូរ៉ា ទុកជាត្រឹមត្រូវតាមទម្រង់ និងគតិច្បាប់ និងបដិសេធសាលក្រម បណ្ដឹងទាស់លេខ ៦១៨ (ជ) ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តបាត់ដំបង”ចោលជាអសារបង់”និងបានសម្រេចឱ្យលោក សែម បូរ៉ា រួចផុតពីបទចោទប្រកាន់ពីបទៈ បរិហារកេរ្តិ៍ជាសាធារណៈ។

រហូតដល់ សាលដីកាសាលាឧទ្ធរណ៍បាត់ដំបង ចូលជាស្ថាពរ នៅថ្ងៃទី២៨.០៣.២០២៥ លោក សែម បូរ៉ា បានប្ដឹងលោក ម៉ិល សុផល បកវិញក្នុងបទៈ បរិហារបង្កាច់កេរ្តិ៍.ចូលអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។
បច្ចុប្បន្ន សាលាដំបូងរាជធានីភ្នំពេញ បានប្ដូរដែនសមត្ថកិច្ច ទៅសាលាដំបូងខេត្តបាត់ដំបង ជាអ្នកអនុវត្តនីតិវិធី!។

ពោលគឺ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ក៏បានចេញដីកាកោះហៅលោក សែម បូរ៉ា ក្នុងនាមជាដើមបណ្ដឹងឱ្យចូលបំភ្លឺនៅថ្ងៃទី០៥.០៨.២០២៥ខាងមុខ!។

-លោក សែម បូរ៉ា អះអាងថា អំពើរបស់លោក ម៉ិល សុផលគឺជាការអាងអំណាចតួរនាទី ក្នុងនាមជាអភិបាលស្រុក..!។
មកប្ដឹងបរិហារបង្កាច់កេរ្តិ៍ លើរូបលោកទាំងគ្មានបទល្មើស-ធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ ខាតបង់ផលប្រយោជន៍ និងពេលវេលាយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន ទើបរូបលោក សម្រេច ប្ដឹងបកវិញ ដោយគ្មានការលើកលែង..!!។

-ដើម្បីឱ្យមានចម្លើយទាំងសងខាង នៅល្ងាចទី២១.០៧.២០២៥”ដើមរាំង”បានសុំការបំភ្លឺពីលោក ម៉ិល សុផលអភិបាលស្រុកឯកភ្នំ.ដោយលោកថ្លែងថា រូបលោកពិតជាបានប្ដឹងលោក សែម បូរ៉ា ប្រាកដមែន នៅអំឡុងឆ្នាំ២០២២ ក្នុងនោះលោក សែម បូរ៉ា ក៏បានចាញ់ក្ដីនៅតុលាការខេត្តបាត់ដំបង ផងដែរ។

លោកអភិបាលស្រុកឯកភ្នំ បន្តថា ដោយសារលោក សែម បូរ៉ា ប្ដឹងខុសដែនសមត្ថកិច្ច ទើបតុលាការ ផ្ទេរការអនុវត្តនីតិវិធី មកកាន់តុលាការខេត្តបាត់ដំបង!។

-ចំពោះសំណួរថា តើលោកអភិបាល បានប្ដឹងលោក សែម បូរ៉ា ទាំងគ្មានបទល្មើសដែរឬទេ..?។
-ត្រង់ចំណុចនេះលោក ម៉ិល សុផល បានឆ្លើយថា បើអត់បទល្មើស ទុកឱ្យតុលាការគេធ្វើការទៅ។
ខណៈសំណុំរឿងដែលលោក សែម បូរ៉ា ប្ដឹងបកវិញនោះ គឺរូបលោកមិនទាន់ទទួលបានដីកាកោះហៅ ឱ្យចូលបំភ្លឺនៅឡើយ!។

-ក្នុងរឿងនេះលោក សែម បូរ៉ា សុំស្នើយ៉ាងទទូចដល់ ស្ថាប័នអយ្យការ និងសាលាដំបូងខេត្តបាត់ដំបង មេត្តាធ្វើការចោទប្រកាន់ឃុំខ្លួន និងផ្ដន្ទាទោសឈ្មោះ ម៉ិល សុផល ឱ្យបានធ្ងន់ធ្ងរបំផុត!!៕

Leave a Reply

Your email address will not be published. Required fields are marked *