ចំហាយព្យុះវិផា បោកបក់មកលើខេត្តព្រះសីហនុ បណ្តាលឲ្យរលំដើមឈើមួយចំនួន!

(ព្រះសីហនុ)៖ ដើមឈើមួយចំនួននៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងក្រុងព្រះសីហនុ បានបាក់រដោយសាររងឥទ្ធិពលចំហាយព្យុះវិផា មកពីបណ្តាប្រទេសជាប់ព្រំប្រទល់ប្រទេសកម្ពុជា។

នៅរសៀលថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៥ ចំហាយព្យុះវិផា បានបោកបក់មកលើខេត្តព្រះសីហនុ បណ្តាលឲ្យផ្ទះ និងដើមឈើមួយចំនួននៅស្រុកព្រៃនប់ និងក្នុងក្រុងព្រះសីហនុបានរលំ ខូចខាតផ្ទះសំបែងពលរដ្ឋ តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *