(សៀមរាប)៖ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ ក្រោមប្រធានបទ អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ ដោយមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិចូលរួមប្រមាណ ៤៥០នាក់៕