Update៖ អាមេរិក-ចិន នឹងពិភាក្សាអំពីការពន្យាពេលកំណត់ពន្ធក្នុងរដ្ឋធានីStockholmនៅសប្តាហ៍ក្រោយ!

កាលពីថ្ងៃអង្គារ(ទី២២ខែកក្កដា) រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកScott Bessent នឹងចរចាលើការពន្យាពេលកំណត់ពន្ធរបស់ប្រធានាធិបតី Donald Trump ជាមួយប្រទេសចិនក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុង Stockholm នៅសប្តាហ៍ក្រោយ។

ប្រភពពីសារព័ត៌មានAANews។

ថ្លែងទៅកាន់ Fox Business លោក Bessent បាននិយាយថាកិច្ចព្រមព្រៀងនោះផុតកំណត់នៅថ្ងៃទី 12 ខែសីហា ហើយខ្ញុំនឹងនៅទីក្រុង Stockholm នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ជាមួយសមភាគីចិន។
អាមេរិក និងចិនបានព្រមព្រៀងគ្នាកាលពីខែឧសភាចំពោះការព្យួរពន្ធគយរយៈពេល 90 ថ្ងៃ ដើម្បីបន្តការចរចា៕

Leave a Reply

Your email address will not be published. Required fields are marked *