Update៖ ចំនួនអ្នកស្លាប់ដោយសារធ្លាក់យន្តហោះយោធាហ្វឹកហ្វឺនរបស់បង់ក្លាដែសក្នុងបរិវេណសាលា បានកើនដល់២៧នាក់!

លពីថ្ងៃអង្គារ(ទី២២ខែកក្កដា) ចំនួនអ្នកស្លាប់ដោយសារការធ្លាក់យន្តហោះរបស់កងទ័ពអាកាសបង់ក្លាដែសនៅលើអគារសិក្សាក្នុងទីក្រុងដាកាបានកើនឡើងដល់ 27 នាក់ក្នុងនោះមានកុមារចំនួន 25 នាក់ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់។

ប្រភពពីសារព័ត៌មានAljazeera។

លោកវេជ្ជបណ្ឌិត Md Sayedur Rahman ជំនួយការពិសេសរបស់ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា យ៉ាងហោចណាស់មនុស្ស 78 នាក់ផ្សេងទៀត ដែលភាគច្រើនជាសិស្សសាលា អ្នកពន្លត់អគ្គីភ័យ និងទាហាន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមានរបួសរលាកធ្ងន់ធ្ងរ ខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

លោក Rahman បានបន្ថែមថា ក្នុងចំណោមអ្នកស្លាប់ សាកសពចំនួន 20 ត្រូវបានគេកំណត់អត្តសញ្ញាណ ហើយបានប្រគល់ជូនក្រុមគ្រួសាររបស់ពួកគេវិញ ខណៈដែលមនុស្ស៧នាក់នៅតែមិនស្គាល់អត្តសញ្ញាណ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version