ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមជាមួយអ៊ីស្រាអែល ខណៈក្រុងតេអេរ៉ង់ប្តេជ្ញាបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដដែល។
ប្រភពពីសារព័ត៌មានAljazeera។
លោក Pezeshkian បានធ្វើការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Al Jazeera ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធ ដែលជាការលើកដំបូងរបស់គាត់ចាប់តាំងពីការបញ្ចប់ជម្លោះរយៈពេល 12 ថ្ងៃជាមួយអ៊ីស្រាអែលកាលពីខែមុន ដែលអាមេរិកបានធ្វើអន្តរាគមន៍ជំនួសអ៊ីស្រាអែល ដោយបើកការវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕