(ភ្នំពេញ)៖ ថ្លែងជាសំណេរតាមបណ្ដាញសង្គម នៅព្រឹកទី២៤.០៧.២០២៥។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា”កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ”។
សម្ដេចតេជោ បានអះអាងយ៉ាងដូច្នេះថា”ការឈ្លានពានដូចយោធាថៃថានឹងបិទ
ប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះ
ទាហានថៃបានចាប់ផ្តើមវាយមកលើ
កងទ័ពកម្ពុជាហើយ។
កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។
សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យ
ស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុក
ឬការលក់ទំនិញដំឡើងថ្លៃ។ល។
សូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យនិងគ្រប់ទីកន្លែងលើកលែងតែ
តំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ
និងខេត្តព្រះវិហារដែលរងការបាញ់
ផ្លោងពីកងទ័ពឈ្លានពានថៃ។
សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធ
របស់យើង”៕