Update៖ ឥណ្ឌា បន្តចេញទិដ្ឋាការទេសចរណ៍សម្រាប់ពលរដ្ឋចិនជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ!

ឥណ្ឌា នឹងបន្តចេញទិដ្ឋាការទេសចរណ៍ដល់ពលរដ្ឋចិនចាប់ពីថ្ងៃទី ២៤ ខែកក្កដា នេះបើតាមបេសកកម្មការទូតរបស់ទីក្រុងញូវដែលីនៅទីក្រុងប៉េកាំងប្រកាសកាលពីថ្ងៃពុធ(ទី២៣ខែកក្កដា)។
ប្រភពពីសារព័ត៌មានAnadolu Agency។

ស្ថានទូតឥណ្ឌាបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ចាប់ពីថ្ងៃសុក្រនេះតទៅ ពលរដ្ឋចិនអាចស្នើសុំទិដ្ឋាការទេសចរណ៍ដើម្បីទៅទស្សនាប្រទេសឥណ្ឌា។
គួរជម្រាបថា នេះជាលើកដំបូងចាប់តាំងពីឆ្នាំ 2020 ដែលឥណ្ឌាបានបើកកម្មវិធីទិដ្ឋាការទេសចរណ៍ឡើងវិញសម្រាប់ជនជាតិចិន៕

Leave a Reply

Your email address will not be published. Required fields are marked *