Breaking៖ ទ័ពកម្ពុជា គ្រប់គ្រងប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី បាន១០០%!

(ភ្នំពេញ)៖ មេទ័ពជាន់ខ្ពស់របស់កម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មានថា”ស្ថានភាពព្រំដែន គិតត្រឹមម៉ោងជិត៧យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពដ៏អង់អាច របស់កម្ពុជា ឈរគ្រប់គ្រងសមរភូមិបានយ៉ាងល្អ បើទោះបីកងទ័ពថៃ បើកការវាយប្រហារខ្លាំងៗ មកលើកងទ័ពយើងក៏ដោយ”។

ការបាញ់ប្រហារគ្នារយៈពេលមួយថ្ងៃនេះ មេទ័ពជាន់ខ្ពស់របស់កម្ពុជា បានបញ្ជាក់យ៉ាថា ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី និងតំបន់មុំបី យើងគ្រប់គ្រង១០០% ដោយវាយប្រហាររុញច្រានខ្មាំងឈ្លានពានថៃ ឲ្យចេញឆ្ងាយពីទឹកដីកម្ពុជា ហើយកងទ័ពដ៏ខ្លាំងក្លារបស់យើង ឈរជើងគ្រប់គ្រងសមរភូមិបានយ៉ាងល្អ។

ការប្រយុទ្ធគ្នារវាងកម្ពុជា.ថៃ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបង្កឡើងដោយទាហានថៃ។
បាញ់ប្រហារមុន មកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជា ត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន។
កងទ័ពកម្ពុជា បានវាយបណ្តេញកងទ័ពថៃ ឱ្យដកថយចេញពីប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ទាំងស្រុងហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *