មនុស្សយ៉ាងតិច ១៤នាក់ត្រូវបានសម្លាប់ ដោយសារការវាយប្រហារតាមផ្លូវអាកាស និងការបាញ់គ្រាប់រ៉ុក្កែតរវាងប្រទេសថៃ និងកម្ពុជា កាលពីថ្ងៃទី២៤.០៧.២០២៥។
នេះបើយោងតាមការចេញផ្សាយដោយ Anadolu Agency។
ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់របស់ប្រជាជនថៃ បានកើនឡើងដល់ ១៤នាក់ ក្នុងនោះមានកុមារម្នាក់ និងទាហានម្នាក់ នេះបើតាមកាសែត Thai Enquirer។
ជនស៊ីវិលចំនួន ៣២នាក់បានរងរបួសបន្ទាប់ពីការប៉ះទង្គិចគ្នា ក្នុងនោះ៧នាក់ធ្ងន់ធ្ងរ។
បន្ថែមលើនេះ ទាហាន១៤នាក់បានរងរបួស.ធ្ងន់៦នាក់។
សេចក្តីរាយការណ៍ថា “ស្ងប់ស្ងាត់” នៅតាមព្រំដែនកើតឡើង
ខណៈដែល នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយជាមួយសមភាគីថៃ និងកម្ពុជា គឺភូមថាម វេឆយ៉ាឆៃ និង ហ៊ុន ម៉ាណែត រៀងៗខ្លួន ដោយជំរុញឱ្យភាគីជម្លោះប្រកាស “បទឈប់បាញ់ជាបន្ទាន់” ។
ដោយបង្ហាញពីសុទិដ្ឋិនិយមមួយ លោក Anwar បាននិយាយថា ភាគីទាំងពីរបានផ្តល់ “សញ្ញាវិជ្ជមាន”សម្រាប់ “បង្ហាញឆន្ទៈ” ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត។
យ៉ាងណាមិញ កម្ពុជា មិនទាន់បានចេញផ្សាយព័ត៌មាន ណាមួយអំពីអ្នកស្លាប់និងរបួសទេ រហូតមកដល់ពេលនេះ។
ទោះជាយ៉ាងណាក៏ដោយ កាសែតខ្មែរថាមស៍ ប្រចាំថ្ងៃបានរាយការណ៍ថា ទាហានថៃ បានបាញ់ផ្លោងចូលទៅក្នុងភូមិមួយចំនួន រួមទាំងប្រជាជនរ៉ូហ៊ីងយ៉ាផងដែរ។
ក្រោយពីមានការវាយប្រហារនោះ មានការផ្លាស់ទីលំនៅរបស់ប្រជាជននៅតាមព្រំដែនទាំងសងខាង។
ភាគីទាំងពីរក៏បានបិទសាលារៀនផងដែរ។
មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា បានថ្លែងថា កងទ័ពកម្ពុជា បានរក្សាការត្រួតត្រាលើប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំទៃ ក្បែរព្រំដែន។
មេបញ្ជាការដែលមិនបញ្ចេញឈ្មោះរូបនេះបាននិយាយថា គិតត្រឹមម៉ោងប្រហែល ៧ យប់ ម៉ោងក្នុងស្រុក (១២០០GMT)។
ស្ថានការណ៍នៅតាមព្រំដែនបានស្ងប់ស្ងាត់ទៅវិញហើយ នេះបើតាមកាសែតខ្មែរថាមស៍។
ដោយឡែក ក្រសួងព័ត៌មានកម្ពុជា បានចោទប្រកាន់ថា យន្តហោះចម្បាំង F-16 របស់ថៃ បានបង្កការខូចខាតដល់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា“កម្ពុជាតែងតែឈរលើគោលការណ៍របស់ខ្លួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី”។ «ប៉ុន្តែក្នុងស្ថានភាពនេះ យើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងយោធាប្រឆាំងនឹងការឈ្លានពានប្រដាប់អាវុធ»។
នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោះស្រាយ “ការឈ្លានពានយោធាដែលបានគិតទុកជាមុន” ដោយប្រទេសថៃ។
នាយករដ្ឋមន្ត្រីស្តីទីប្រទេសថៃ លោក Phumtham Wechayachai មានប្រសាសន៍ថា “យើងមិនទាន់បានប្រកាសសង្គ្រាមលើកម្ពុជា នៅឡើយទេ អ្វីដែលកំពុងកើតឡើង គឺគ្រាន់តែជាការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធប៉ុណ្ណោះ”។
លោកបានជំរុញឲ្យបញ្ចប់ជម្លោះ មុនការចរចាទ្វេភាគី ដោយលោកបានបន្ថែមថា “ការប្រយុទ្ធត្រូវបញ្ឈប់ជាមុនសិន មុននឹងមានការចរចាជាមួយប្រទេសកម្ពុជា”។
កងទ័ពថៃបានអះអាងថា រថក្រោះកម្ពុជាពីរគ្រឿងត្រូវបានបំផ្លាញនៅប៉ុស្តិ៍សង្កេតការណ៍សត្យាសោម ហើយកងកម្លាំងថៃបានដណ្តើមយកតំបន់ក្បែរប្រាសាទព្រះវិហារវិញ។
គួរជម្រាបថា ការប៉ះទង្គិចចុងក្រោយនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីទាហានថៃម្នាក់បានបាត់បង់ជើងក្នុងការផ្ទុះគ្រាប់មីនអំឡុងពេលដើរល្បាត។
យោធាថៃ បានចោទប្រកាន់កងទ័ពកម្ពុជាថា បានបាញ់ប្រហារនៅមូលដ្ឋានកងទ័ពថៃនៅតំបន់ក្បែរប្រាសាទតាមឿងធំ ដែលស្ថិតក្នុងទឹកដីមានជម្លោះនៅភាគខាងត្បូងនៃខេត្តសុរិន្ទប្រទេសថៃ។
កម្ពុជា និងថៃ បានបន្ទាបទំនាក់ទំនងការទូតដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងចាប់តាំងពីថ្ងៃទី 28 ឧសភា នៅពេលដែលកងទ័ពបានបាញ់ប្រហារនៅជិតព្រំដែន បណ្តាលឲ្យទាហានខ្មែរស្លាប់។
ប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរមានព្រំដែនជម្លោះ កាត់ខេត្តព្រះវិហាររបស់ប្រទេសកម្ពុជា និងខេត្តអ៊ូប៊ុនរ៉ាត់ថានីភាគឦសាន នៃប្រទេសថៃ៕