Breaking៖ ទូតអាមេរិក ប្រកាសឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន និងជៀសវាងការធ្វើដំណើរទៅកាន់តំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ!

ទូតអាមេរិក ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ បានចេញសេចក្តីប្រកាសអាសន្នសន្តិសុខ កាលពីថ្ងៃទី២៤ ខែកក្កដា ។

ដោយណែនាំដល់ពលរដ្ឋអាមេរិក ដែលរស់នៅក្បែរព្រំដែនកម្ពុជា-ថៃ ឱ្យមានការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំពីអាជ្ញាធរសន្តិសុខថៃ។
ប្រភពពីកាសែត Bangkok Post។

នៅព្រឹកទី២៥.០៧.២០២៥ ទ័ពថៃ វាយរុលនៅប្រាសាទតាមាន់ធំ ដោយចង់ចូលឈរជើង ប៉ុន្តែទ័ពកម្ពុជាបាញ់តបវិញយ៉ាងចាស់ដៃ។
គួរំលឹកថា ជម្លោះប្រដាប់អាវុធរវាងកម្ពុជា​-​ថៃ បានកើតឡើងកាលពីព្រឹកទី២៤.០៧.២០២៥ បណ្ដាលឱ្យភាគីថៃ ស្លាប់១៤នាក់ ខណៈពលរដ្ឋកម្ពុជាស្លាប់ម្នាក់ និងរបួស៥នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version