Breaking៖ ប្រធានអាស៊ានកំពុងបន្តសម្របសម្រួល ឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ!

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ប្រធានអាស៊ាននិយាយថា កម្ពុជា-ថៃ មានបំណងពិចារណាលើបទ៖ឈប់បាញ់ ។

ខណៈការប្រយុទ្ធគ្នារវាងកងទ័ពនៃ ប្រទេសទាំង២ នៅតំបន់ព្រំដែនកំពុងបន្តធ្វើឡើងចូលដល់ថ្ងៃទី២។
ប្រភពពីសារព័ត៌មាន Straitstimes។

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងក្នុងការបង្ហោះលើ Facebook កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដាថា លោកបានទំនាក់ទំនងដោយផ្ទាល់ ជាមួយសមភាគីកម្ពុជា.ថៃ ហើយបានអំពាវនាវឱ្យភាគីទាំង២បន្ធូរបន្ថយជម្លោះ.!!។

លោកបន្តថា នៅល្ងាចនេះ ខ្ញុំបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai ដើម្បីបង្ហាញពីការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់ម៉ាឡេស៊ី។

នៅព្រឹកទី២៥.០៧.២០២៥ ទ័ពថៃ វាយរុលនៅប្រាសាទតាមាន់ធំ ដោយចង់ចូលឈរជើង ប៉ុន្តែទ័ពកម្ពុជាបាញ់តបវិញយ៉ាងចាស់ដៃ។
ជម្លោះប្រដាប់អាវុធរវាងកម្ពុជា​-​ថៃ បានកើតឡើងកាលពីព្រឹកទី២៤.០៧.២០២៥ បណ្ដាលឱ្យភាគីថៃ ស្លាប់១៤នាក់ ខណៈពលរដ្ឋកម្ពុជាស្លាប់ម្នាក់ និងរបួស៥នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version