Update៖ ផ្ទុះហ្គាសនៅទីក្រុងSaratovនៃប្រទេសរុស្ស៊ី ស្លាប់៥នាក់នឹងរបួស៧នាក់!

កាលពីថ្ងៃសុក្រ(ទី២៥ខែកក្កដា) មនុស្ស យ៉ាងតិច៥នាក់បានស្លាប់និង៧នាក់ទៀតរង របួសនៅក្នុងការផ្ទុះដែល
បណ្តាលមកពីការលេចធ្លាយឧស្ម័ននៅ ក្នុង អគារផ្ទះល្វែងមួយក្នុងទីក្រុង Saratov ប្រទេសរុស្ស៊ី។
ប្រភពពីសារព័ត៌មានAANews។

ក្រសួងបាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត ហើយមនុស្សជាច្រើនទៀតអាចស្ថិតនៅក្រោមគំនរបាក់បែក។ ដោយបន្ថែមថា អ្នកឯកទេសប្រហែល 20 នាក់ សត្វឆ្កែស្វែងរក និងឧបករណ៍ចំនួន 8 ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ។

យោងតាមទិន្នន័យបឋម អាផាតមិនជាង 30 អាចនឹងត្រូវខូចខាត ឬបំផ្លាញ ហើយមានការគំរាមកំហែងនៃការដួលរលំបន្ថែមទៀត នេះបើយោងតាមក្រសួង។
យ៉ាងណាមិញ អាជ្ញាធរបានប្រកាសភាព អាសន្នក្នុងតំបន់បន្ទាប់ពីឧបទ្ទវហេតុនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version