(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្ត និងតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្រុមហ៊ុន ជីបម៉ុង បានប្រកាសឧបត្ថម្ភថវិកាចំនួន១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខកម្ពុជា ដែលកំពុងប្រយុទ្ធនិងឈរជើង នៅតាមបណ្តោយព្រំដែនកម្ពុជាថៃ។
ក្រុមហ៊ុនជីបម៉ុង បានរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជា ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី។
សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្ត ដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។
គួរំលឹកថា ក្រុមហ៊ុនជីបម៉ុង ជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ដែលធ្វើអាជីវកម្មដោយស្របច្បាប់ លើវិស័យអចលនទ្រព្យ.បុរីផ្ទះល្វែងផ្សារទំនើប.សំណង់និងអាជីវកម្ម.មួយចំនួនទៀត៕