Breaking៖ លោក ថាក់ស៊ីន បដិសេធថា ជម្លោះព្រំដែនកម្ពុជា.ថៃ ពុំមែនបណ្ដាលមកពីទំនាស់ផ្ទាល់ខ្លួន រវាងលោកនិងសម្ដេចតេជោឡើយ!

(ភ្នំពេញ)៖ លោក Thaksin Shinawatra បានបដិសេធថា ជម្លោះផ្ទាល់ខ្លួន រវាងលោក នឹងសម្ដេចតេជោ ហ៊ុន សែន គឺពុំមែនជាមូលហេតុ
ដែលនាំឱ្យកើតសង្គ្រាមរវាងថៃ-ខ្មែរនោះទេ។
ប្រភពពីកាសែតថៃ The Nation នៅថ្ងៃទី២៦.០៧.២០២៥។
លោក ថាក់ស៊ីន អះអាងថា ខ្លួនមិនជ្រៀតជ្រែកក្នុងជម្លោះ នៃប្រទេសទាំង២ ប៉ុន្តែលោកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យោធាថៃ។

យ៉ាងណាម៉ិញ នៅវេលាម៉ោងជាង៥ទៀបភ្លឺថ្ងៃទី២៦.០៧.២០២៥ ទាហានឈ្លានពានសៀម បានបាញ់ចំនួន៥គ្រាប់ចូលខេត្តពោធិ៍សាត់ ហើយស្ងាត់មួយសន្ទុះ តែនៅវេលាម៉ោងជិត៨ ពួកគេបានចាប់ផ្តើមបាញ់មកទៀត។ នៅពេលនេះកងទ័ពកម្ពុជា ស្ថិតនៅក្នុងត្រៀមវាយបកទៅវិញ។
ជម្លោះព្រំដែន.ធ្វើឱ្យទាហានកម្ពុជាស្លាប់៥នាក់ របួស២១នាក់.ពលរដ្ឋស្លាប់៨នាក់ និងរបួស៥០នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *