Update៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់!

កាលពីថ្ងៃអាទិត្យ(ទី២៧ខែកក្កដា) រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានគំរាមថានឹងបន្តការវាយប្រហារលើអ៊ីរ៉ង់ហើយនិងធ្វើឃាតមេដឹកនាំកំពូល លោកAyatollah Ali Khamenei ។
ប្រភពពីសារព័ត៌មានAANews។

លោក Katz បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាកាស Ramon នៅភាគខាងត្បូងអ៊ីស្រាអែលថាខ្ញុំចង់ផ្ញើសារយ៉ាងច្បាស់ពីទីនេះទៅកាន់មេដឹកនាំផ្តាច់ការ Khamenei៖ ប្រសិនបើអ្នកបន្តគំរាមកំហែងអ៊ីស្រាអែល ដៃដ៏វែងរបស់យើងនឹងទៅដល់ទីក្រុង Tehran ម្តងទៀតហើយនឹងអ្នកផងដែរ។
យ៉ាងណាមិញមិនមានការអត្ថាធិប្បាយភ្លាមៗពីអាជ្ញាធរ អ៊ីរ៉ង់លើការគំរាមកំហែងរបស់អ៊ីស្រាអែលទេ៕

Leave a Reply

Your email address will not be published. Required fields are marked *