មន្ត្រីក្នុងតំបន់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៥ នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេសអ៊ុយក្រែនក្នុងរយៈពេលមួយយប់ ដោយសារការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។
ការវាយប្រហារដ៏សាហាវបំផុតរបស់រុស្ស៊ីគឺនៅលើពន្ធនាគារ Bilenke ក្នុងតំបន់ Zaporizhzhia ភាគខាងត្បូង ដែលអ្នកទោស ១៦នាក់បានស្លាប់ និងជាង ៥០ នាក់បានរងរបួស។
រុស្ស៊ីក៏បានវាយប្រហារទៅលើមនុស្សដែលឈរតម្រង់ជួររកជំនួយមនុស្សធម៌បានសម្លាប់មនុស្សប្រាំនាក់នៅក្នុងតំបន់ Kharkiv ភាគឦសាន។ មនុស្ស ៣ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ Dnipropetrovsk ភាគកណ្តាលរួមទាំងស្ត្រីមានផ្ទៃពោះម្នាក់។ ជនរងគ្រោះម្នាក់ទៀតត្រូវបានរាយការណ៍នៅកន្លែងផ្សេងក្នុងតំបន់នោះ។
ក្រោយមកនៅថ្ងៃអង្គារ លោក Donald Trump បានបញ្ជាក់ពីថ្ងៃផុតកំណត់ ឬឱសានវាទនៅថ្ងៃទី ៨ ខែសីហា សម្រាប់ប្រទេសរុស្ស៊ី ដើម្បីយល់ព្រមលើបទឈប់បាញ់ ពុំនោះនឹងប្រឈមទណ្ឌកម្មដ៏ធ្ងន់ធ្ងរ៕