កាលពីថ្ងៃអង្គារ(ទី២៩ខែកក្កដា) នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថាជនសង្ស័យ32នាក់ដែលមានសញ្ជាតិផ្សេងៗគ្នាត្រូវបានឃុំខ្លួននៅក្នុងប្រទេសប៉ូឡូញជុំវិញករណីធ្វើការឲ្យរុស្ស៊ី។
ប្រភពពីសារព័ត៌មានAnadolu Agency។
លោក Tusk បាននិយាយនៅឯកិច្ចប្រជុំរដ្ឋាភិបាលនៅទីក្រុង Warsaw ថាយើងបានឃុំខ្លួនមនុស្ស 32 នាក់ដែលសង្ស័យថាបានធ្វើការឲ្យរុស្ស៊ី ដែលបានបញ្ជាឱ្យពួកគេប្រព្រឹត្តអំពើបំផ្លិចបំផ្លាញ៕